ជ្រើសរើសភាសា: Khmer Khmer English English
សិក្ខាសាលាពិគ្រោះយោបល់លើ “សេចក្តីព្រាងរបាយការណ៍សិក្សាស្តីពីលទ្ធភាពក្នុងការបង្កើនពិន្ទុតម្លាភាពថវិកានៅកម្ពុជា”។
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃព្រហស្បត្តិ៍ ទី០៧ ខែកញ្ញា ឆ្នាំ ២០២៣

នារសៀលថ្ងៃព្រហស្បតិ៍ ៧រោច ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៣, ឯកឧត្តម មាស សុខសេនសាន រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (កសហវ.) និងជាអគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (អ.គ.ហ.) តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការនៃ អ.គ.ហ. អមដោយមន្ត្រីជំនាញនៃ អ.គ.ហ. បានដឹកនាំសិក្ខាសាពិគ្រោះយោបល់លើ “សេចក្តីព្រាងរបាយការណ៍សិក្សាស្តីពីលទ្ធភាពក្នុងការបង្កើនពិន្ទុតម្លាភាពថវិកានៅកម្ពុជា”។ សិក្ខាសាលានេះមានការចូលរួមពីលោក Davide Berton ប្រធានគ្រប់គ្រងកម្មវិធី នៃប្រតិភូតំណាងសហភាពអឺរ៉ុបប្រចាំកម្ពុជា, អ្នកជំនាញការផ្នែកតម្លាភាពថវិកា និងតំណាងមកពីអគ្គនាយកដ្ឋានជំនាញពាក់ព័ន្ធក្រោមឱវាទក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ហើយត្រូវបានរៀបចំឡើងក្នុងគោលបំណងបង្ហាញ និងពិភាក្សាលើរបកគំហើញនៃស្ថានភាពការបើកចំហថវិកានៅកម្ពុជានាពេលបច្ចុប្បន្ន និងផ្តល់នូវអនុសាសន៍គន្លឹះៗ ដើម្បីជម្រុញការបង្កើនពិន្ទុតម្លាភាពថវិកានៅកម្ពុជានាពេលអនាគត។



ព័ត៌មានទាក់ទង